សម្ដេច ហ៊ុន សែន ប្រកាសថានឹងចាក់វ៉ាក់សាំងដូសទី៤ ផ្ដើមចេញពីបុគ្គលមួយក្រុមនេះមុនគេបង្អស់

113

ថ្លែងនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៤ នឹងត្រូវចាក់ជូនមន្ត្រីជួរមុខដែលមានហានិភ័យ មានប្រមាណជាង ៧០ម៉ឺននាក់។ យ៉ាងណាក្ដីព័ត៌មានលម្អិតជុំវិញការចាក់វ៉ាក់សាំងដូសទី ៤ នេះ រង់ចាំការបញ្ជាក់បន្ថែមទៀតពីក្រសួងសុខាភិបាល។

ដោយឡែកថ្លៃនៅព្រឹកថ្ងៃដដែលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតអោយអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះនោះឡើយ។ បន្ថែមលើពីនេះទៀត សម្ដេចតេជោ ក៏បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានមេរោគកូវីដ១៩ «អូមីក្រុង» ចំនួន ៩៤ករណីហើយ ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ៕

Loading...