សម្តេចតេជោ៖ ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ២០២២ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា នៅចំពោះស្ថានភាពជំងឺកូវីដ១៩

61

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ គឺជាការសាកល្បងដ៏សំខាន់សារជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា លើការបើកប្រទេសឡើងវិញ នៅចំពោះស្ថានភាពជំងឺកូវីដ១៩ ជាពិសេសប្រភេទមេរោគបំប្លែងថ្មី «អូមីក្រុង»។

ការថ្លែងបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់យកឱកាសនេះ នៃឱកាសដើមឆ្នាំ គួរតែត្រូវនិយាយពីបញ្ហាខ្លះ ដំបូងខ្ញុំសូមផ្ញើជូននូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល ដែលបុណ្យឆ្លងឆ្នាំសកលក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់នៃការសាកល្បងសារជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលលើការបើប្រទេសឡើងវិញ ដោយសារថ្ងៃទី៣១ ឆ្លងចូលថ្ងៃទី១ ចំថ្ងៃសុក្របន្ទាប់ទៅថ្ងៃទី១ គឺថ្ងៃសៅរ៍ និងថ្ងៃទី២ គឺថ្ងៃអាទិត្យ ដូច្នេះ ចំនួនទេសចរដែលយើងទទួលបានក្នុងរយៈពេល៣ថ្ងៃនេះ ឡើងរហូតដល់ជាង២លាននាក់…! គ្រាន់តែថ្ងៃឆ្លងឆ្នាំ គឺយើងមានជាង១.១លាននាក់»។

Loading...