មន្រ្តីយោធាឋានន្តរសក្តិអនុសេនីយ៍ឯក បើកឡានស្លាកលេខ ខ.ម ក្លែងក្លាយត្រូវចាប់ខ្លួន

1740

ជនសង្ស័យពីរនាក់ដែល​បាន​បើក​ឡានបន្លំស្លាកលេខ ខេមរភូមិន្ទ ក្លែងក្លាយ នៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​នៅថ្ងៃ​ទី ១៤ មិថុនា ឆ្នាំ ២០១៩ នេះ។

រថយន្ត​ដែល​បាន​ចាប់ទុក​នោះម៉ាក Escalade ស៊េរីឆ្នាំ២០០៤ បិទស្កុតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ-ម០២៖២-៣១៧១ និង​ឃាត់បាន​ជនសង្ស័យ​បើករថយន្ត​ពីរនាក់ ដោយ​អ្នក​ទី១ ឈ្មោះ កើត សុផល ជាមន្ដ្រីយោធា ឋានន្តរសក្តិអនុសេនីយ៍ឯក មុខងារជំនួយការការិយាល័យបុគ្គលិក អង្គភាពបញ្ជូនសារ អគ្គបញ្ជាការដ្ឋាន និងទី២ ឈ្មោះ KUANIA WAN WIJAYA អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅក្នុងកាស៊ីណូ SV ខេត្តព្រះសីហនុ។

ជនសង្ស័យជាជនជាតិឥណ្ឌូណេស៊ី​ត្រូវ​ធ្វើកិច្ចសន្យាអប់រំ ដើម្បីរួចខ្លួន ខណៈមន្ដ្រីយោធាត្រូវ​ឲ្យ​ខាង​មេញ្ជាការអង្គភាពមកធានាធ្វើកិច្ចសន្យា ដើម្បី​ត្រឡប់ទៅផ្ទះវិញបាន ខណៈ​រថយន្ត​ត្រូវ​សមត្ថកិច្ច​រក្សាទុក៕

ដោយ៖ រតនា

SHARE