កប់! Lamborghini Urus បន្ថែម​ម៉ាស៊ីនឡើង​កម្លាំង​ ៧១០ សេះ លឿនជាងគេលើលោក

272

Lamborghini Urus ដែល​ជាស៊េរីរថយន្ត SUV ដំបូងរបស់ Lamborghini បាន​បំពាក់បរិក្ខារគ្រឿងម៉ាស៊ីនជំនួយបន្ថែមរហូត​កើនកម្លាំង​ម៉ាស៊ីនពី ៦៥០ សេះដល់ទៅ ៧១០ សេះ។

កម្លាំង​ម៉ាស៊ីនដល់ទៅ ៧១០ សេះនេះ ធ្វើ​ឲ្យ Urus ​ក្លាយ​ជា​រថយន្ត SUV ដំបូងគេ​ក្នុង​លោកមានល្បឿនលឿនដាច់គេ។ ម៉ាស៊ីនទួប៊ីនភ្លោះ V8 របស់ Urus បាន​បំពាក់បន្ថែម plug-in ប្រភេទ ECU របស់ក្រុមហ៊ុន ABT ដែល​ធ្វើ​នសន្ទុះកុងទ័រ​របស់វារត់បានល្បឿនពី ០ ទៅ ៩៨គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដោយប្រើពេលតែ ៣,៤ វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញឧបករណ៍ជំនួយម៉ាស៊ីន ECU នេះ​ អាចជួយ​ឲ្យ​ម៉ាស៊ីនកើនកម្លាំងបានតាមកាលៈទេសៈមួយចំនួន​ប៉ុណ្ណោះ ពោលគឺកម្លាំង​ម៉ាស៊ីន Urus នឹង​ត្រឡប់មកភាព​ដើម (៦៥០សេះ) វិញ ពេល​ដែល​សីតុណ្ហភាព​ម៉ាស៊ីនឡើង​ខ្លាំង ដើម្បី​ការពារទួរប៊ីនរបស់វាពីការ​ផ្ទុះ​ឬ​មានបញ្ហាណាមួយ។

យ៉ាងណាមិញ​ប្រភព ពុំ​បានបញ្ជាក់ថា ការតម្លើង ECU នេះ​ ត្រូវ​ចំណាយអស់ប៉ុណ្ណោះនោះទេ ដើម្បី ឲ្យ Urus កើនកម្លាំងម៉ាស៊ីនដល់ ៧១០ សេះ​បែប​នេះនោះ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ newatlas

SHARE