អគ្គិសនីកម្ពុជាចាប់ដៃ​ក្រុមហ៊ុន​ចិន សង់រោងចក្រអគ្គិសនី ៤០០ មេហ្កាវ៉ាត់ដោះស្រាយបញ្ហាដាច់ភ្លើង

0
429

អគ្គិសនីកម្ពុជា បាន​ចុះកិច្ច​ព្រមព្រៀងជាមួយ​ក្រុមហ៊ុន​ចិន​ចំនួនពីរ ដើម្បី​សាងសង់រោងចក្រថាមពលអគ្គសនី ដែល​អាច​ផលិត​ថាមពលបាន​ដល់ទៅ ៤០០ មេហ្គាវ៉ាត់ ដើម្បី​អាច​ផ្គត់ផ្គង់នៅ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស។

គម្រោងសាងសង់​រោចក្រ​អគ្គិសនី​នេះ​ នឹងដើរ​ដោយ​ប្រេងឥន្ធនៈធុនធ្ងន់ និងឧស្ម័នធម្មជាតិ ដើម្បី​ផលិត​ថាមពលអគ្គិសនី។ គម្រោង​នេះ​បែងចែកជា​ពីរ​ផ្នែក ដោយ​ផ្នែកទីមួយ នឹងត្រូវបំពាក់ដោយម៉ាស៊ីនភ្លើង ២០០ មេហ្កាវ៉ាត់របស់​ពីក្រុមហ៊ុនហ្វាលស្គីហ្វាំងឡង់ រីឯ​ផ្នែក​ទីពីរនឹង​ត្រូវ​ប្រើម៉ាស៊ីនភ្លើងថាមពល ២០០ មេហ្កាវ៉ាត់របស់ក្រុមហ៊ុន Man Group អាល្លឺម៉ង់ ដែល​នឹងត្រូវបានសាងសង់​នៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។

គម្រោង​ទាំង​អស់​នេះ នឹងត្រូវ​ប្រើប្រាស់​ទឹកប្រាក់អស់ប្រហែល ៣៨០ លានដុល្លារអាមេរិក ហើយ​ប្រើ​ពេលខ្ទង់ ១០ខែក្នងកាសាងសង់ឲ្យ​រួចរាល់៕

ដោយ៖ រតនា

ផ្តល់មតិយោបល់