ពិភពលោក នឹង ភ្លឺភ្នែករបស់ OPPO ព្រោះ OPPO ត្រៀមអួត អាវុធថ្មី ក្នុង ព្រឹត្តិការណ៍ OPPO INNO Day 2021

267

តើ OPPO INNO Day ជាអ្វី? អ្វីដែលជាគោលបំណងដែលបណ្តាលឲ្យ OPPO បង្កើតព្រឹត្តិការណ៍នេះឡើង? សម្រាប់ OPPO INNO Day គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគត និងធ្វើឡើងដោយក្រុមហ៊ុនស្មាតហ្វូន OPPO ។ ហើយសម្រាប់គោលបំណងរបស់ព្រឹត្តិការណ៍នេះគឺធ្វើឡើងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់រួមមាន បច្ចេកវិទ្យាសាកថ្មប្រើខ្សែ សាកថ្មឥតខ្សែល្បឿនលឿន នាឡិកាឆ្លាតវៃ ទូរស័ព្ទឆ្លាតវៃ វ៉ែនតាឆ្លាតវៃ រួមទាំងបច្ចេកវិទ្យាថ្មីៗជាច្រើន។ ដូចនេះ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនឆ្ពោះទៅរកបច្ចេកវិទ្យានាថ្ងៃអនាគតជាមួយ «OPPO INNO Day 2021» ហើយឬនៅ?

សម្រាប់ព្រឹត្តិការណ៍ OPPO INNO Day 2021 នឹងប្រព្រឹត្តិទៅរយៈពេល 2 ថ្ងៃ គឺនៅថ្ងៃទី14-15 ខែធ្នូ ឆ្នាំ2021 ចាប់ពីម៉ោង 3:00 រសៀល នៅឯទីក្រុង Shenzhen ប្រទេសចិន ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈអនឡាញ ហើយដើម្បីជ្រាបច្បាស់អ្នកទាំងអស់គ្នាអាចចុច Follow OPPO នៅលើបណ្តាញសង្គម Twitter។

ជាការពិតណាស់ សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាទូទាំងសកលលោក ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ OPPO INNO Day 2021 យ៉ាងអន្ទះសារដោយឆ្ងល់ថាឆ្នាំនេះ OPPO មានអ្វីថ្មីនិងអស្ចារ្យយកមកបង្ហាញសាធារណៈជន? គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី3 ហើយដែល OPPO បង្កើតព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំនេះឡើង ហើយបើតាមដឹងនៅក្នុងឆ្នាំ 2021 OPPO គ្រោងនឹងបង្ហាញអំពីសមិទ្ធផលថ្មីចុងក្រោយបង្អស់របស់ខ្លួន និងណែនាំបច្ចេកវិទ្យាទំនើបដ៏គួរឲ្យភ្ញាក់ផ្អើលមិនធ្លាប់មានពីមុននោះគឺបន្ទះឈីប NPU (Neural Processing Unit) និងវ៉ែនតាឆ្លាតវៃថ្មីរបស់ខ្លួន ព្រមទាំងរបកគំហើញថ្មីៗនៅលើបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។

គួររំឭកផងដែរ នៅក្នុងព្រឹត្តិការណ៍ INNO Day ពីមួយឆ្នាំទៅមួយឆ្នាំ OPPO បានបង្ហាញ និងលាតត្រដាងផលិតផលថ្មី និងការការច្នៃប្រឌិតថ្មីៗជាហូរហែ។ ដោយនៅក្នុងឆ្នាំដំបូង (2019) OPPO បានប្រកាសចេញនូវ AR Glass, 5G CPE និង OPPO Watch ស៊េរីនាឡិកាឆ្លាតវៃជំនាន់ទីមួយរបស់ខ្លួន។ ចំណែកកាលពីឆ្នាំមុន (2020) OPPO បានបង្ហាញផលិតផលចំនួន 3 OPPO X 2021 Rollable Concept Handset, OPPO AR Glass 2021 និង CybeReal ។ ដោយឡែកក្នុងឆ្នាំ2021 OPPO នឹងបន្តបង្ហាញពីសមិទ្ធិផលចុងក្រោយបង្អស់របស់ខ្លួន ដែលជម្រុញពីភាពជឿនលឿនផ្នែកបច្ចេកវិទ្យាឲ្យលើសពីពេលណាៗទាំងអស់។ ដូច្នេះចង់ដឹងថាសម្រាប់ OPPO INNO Day 2021 នេះនឹងមានអ្វីជាចំណីភ្នែកដល់មហាជនលើសកលលោក ក៏ដូចជាអ្នកនិយមចូលចិត្តលើបច្ចេកវិទ្យាថ្មីៗ សូមរង់ចាំអ៊ុតមើលព្រឹត្តិការណ៍ OPPO INNO Day 2021 នាពេលខាងមុខនេះទាំងអស់គ្នានាថ្ងៃទី14-15 ធ្នូ៕

Loading...