ឧកញ៉ា ម៉ុង ឬទ្ធី ដាំ​ដើម​ឈើ​នាងនួន ទាល អង្កាញ់ ១ ម៉ឺនដើម​តាមបណ្តោយផ្លូវ ហ៊ុន សែនកែផុស

414

លោកឧកញ៉ា ម៉ុង ឬទ្ធី​ បាន​ដាំកូនឈើ ទាល អង្កាញ់ និង​នាងនួនចំនួន ១ម៉ឺនដើម នៅ​តាម​បណ្តោយផ្លូវហ៊ុន​ សែន​កែវផុស ដើម្បី​ចូលរួមថែទាំង​បរិស្ថាននិង​បង្កើនសោភណ្ឌភាព​តាមដងផ្លូវ។

ឧកញ៉ា ម៉ុង ឬទ្ធី​ បាន​បញ្ជាក់លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «វេលាម៉ោង​០១ រសៀល​ថ្ងៃ​សុក្រ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រោយ​​ពី​បាន​វិលត្រឡប់​មក​ពីចូលរួម​ក្នុង​កិច្ច​ប្រជុំ​ក្រុង​ព្រះសីហនុ​ ឈ្លៀតពេល​បន្តិច​ចុះមក​ពិនិត្យ​មេីល​កូនឈេីទាល​ អង្កាញ់​ នឹងនាងនួន​ដែលខ្ញុំ​បានដាំ​នៅតាម​បណ្តោយ​ផ្លូវ​ហ៊ុន​ សែន​កែវផុសជាបន្តបន្ទាប់​ប្រមាណ​ជា​ជាង​ ១០.០០​០ដេីម​ឃេីញថា​មានការលួតលាស់​បានល្អ​ប្រមាណ​ជា​ជាង​៨០%​ដែរ​។ បេីយេីង​ចំណាយ​លុយទិញ​កូន​ឈេីយកមក​ដាំ​រួចហេីយ​ មិន​ថែទាំទេនោះ​វាស្មេីនឹង​យកលុយទៅ​ចាក់ចោលអីចឹងដែរ​។»

ឧកញ៉ា ម៉ុង ឬទ្ធី​ ត្រូវ​បាន​មហាជន​ស្គាល់​ដោយ​សារ​លោក​បាន​ព្យាយាម​ធ្វើ​ឲ្យ​វិស័យកសិកម្ម​មាន​ភាព​រីកចម្រើន ពិសេស​គឺ​ជំរុញ​ឲ្យ​មាន​ការ​ដាំ​កូនឈើ​បន្ថែម​ទៀត ដើម្បី​ចូលរួម​ថែរក្សាបរិស្ថាន៕

ដោយ៖ រតនា

SHARE