ក្រសួង​ទេសចរណ៍ ​ហាម​លក់​គ្រឿង​ស្រវឹង ​កន្លែង​សប្បាយ​ៗ​នៅ​ថ្ងៃ​ស្អែក ​ដើម្បី​កាន់​ទុក្ខ​សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ

44

ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភានៃកម្ពុជា និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលបាន ប្រកាសយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំ៣ចំណុច ដល់អ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណែនាំ ដោយប្រកាសយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង៕

Loading...