លោក ប៊ុន ផាក ត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

143

បុរសម្នាក់ឈ្មោះ ប៊ុន ផាក (Bun Park) ដែលត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមការត្រួតពិនិត្យរបស់តុលាការ។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ជនសង្ស័យរូបនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

សូមបញ្ជាក់ថា បុគ្គលឈ្មោះ ប៊ុន ផាក នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានតាំងខ្លួនជាមេធាវីដោយខុសច្បាប់ ទាំងខ្លួនមិនមានឈ្មោះក្នុងគណៈមេធាវីនោះឡើយ។

Loading...