កម្ពុជា ​ផ្ដល់​វ៉ាក់សាំង​កូវីដ​១៩ ​ចំនួន​៥០​ម៉ឺន​ដូស និង​ឡាន​៣​គ្រឿង​ឱ្យ​ឡាវ​

18

​នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២១អំ​ណោយ​ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបាន ជូនចំពោះរដ្ឋាភិបាល និង​ប្រជាជន​នៃ​សា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនូវ វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាប្រភេទ ស៊ីណូវ៉ាក់ ចំនួន​៥០០,០០០​ដូស ព្រមជាមួយរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង។

នៅក្នុងពិធី ប្រគល់និងទទួល នូវជំនួយវ៉ាក់សាំងកូវីដ-១៩ គឺត្រូវបានចូលរួមនិងដឹកនាំដោយឯកឧត្តមស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃកម្ពុជា និងត្រូវបានអមដំណើរជាមួយដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា អ្នកនាំពាក្យនិងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តិ ឡើងនៅព្រំដែនកម្ពុជា-ឡាវ ពោលគឺនៅត្រង់ចំណុចខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ទាល់តែម្តង។

Loading...