

ឥណ្ឌា បានប្រកាសអំពីការរកឃើញករណីដំបូងនៃវីរុសកូវីដទម្រង់ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia អ្នកវិជ្ជាមានវីរុសកូវីដទម្រង់ អូមីក្រុង ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេឃើញចំនួន២ករណី។ បើតាមការឱ្យដឹងពីរដ្ឋមន្រ្តីសុខាភិបាល ករណីឆ្លងទី១ គឺជាបុរសអាយុ ៦៦ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង បានចំណាយពេល១សប្តាហ៍នៅក្នុងប្រទេសឥណ្ឌា ហើយបានពាក់ព័ន្ធជាមួយមនុស្ស ២៥០នាក់។ មនុស្ស ២៥០នាក់ នោះត្រូវបានធ្វើតេស្តរកមេរោគកូវីដ ហើយលទ្ធផលចេញមក គឺមិនមានអ្នកវិជ្ជមាននោះទេ។ ចំណែក ករណីទី២ ឆ្លងលើបុរសអាយុ ៤៦ឆ្នាំ ជាជនជាតិឥណ្ឌា។