

បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យនៅប្រទេសថៃ បានបញ្ជាក់ថាឧបករណ៍ធ្វើតេស្ត PCR មួយចំនួន មិនអាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី Omicron បានត្រឹមត្រូវទេ។
មន្ទីរពេទ្យ Ramathibodi Hospital for Medical Genomics បានប្រាប់ថា វីរុសបំប្លែងថ្មីនេះមានសមត្ថភាពលូតលាស់ ហើយការធ្វើតេស្តម៉ាស៊ីនធំមួយចំនួន ប្រហែលជាមិនអាចមើលឃើញវីរុសនេះបានឡើយ។
មន្ទីរពេទ្យបានបង្ហោះការរកឃើញរបស់ខ្លួននៅលើ Facebook នាថ្មីៗនេះ ដោយប្រើសំណាកចំនួន ១១៥ ពីអ្នកវិទ្យាសាស្ត្រអាហ្រ្វិកម្នាក់ ដែលមានផ្ទុកលេខកូដហ្សែនវីរុសបំប្លែងខ្លួន Omicron ដើម្បីសាកល្បងថាតើលទ្ធផលពីការធ្វើតេស្ត PCR នឹងមានភាពត្រឹមត្រូវកម្រិតណា។ លទ្ធផលនៃការពិសោធន៍របស់ពួកគេគឺពិបាកស្មានណាស់។ មន្ទីរពេទ្យនិយាយថា “យើងបានរកឃើញថា ឧបករណ៍តេស្ត PCR មួយចំនួន អាចផ្តល់ភាពវិជ្ជមានខ្សោយ ឬអវិជ្ជមានមិនពិត ដោយសារមេរោគនេះអាចមានសមត្ថភាពលូតលាស់”។