សោកស្តាយ! កុមារវៀតណាម​​ទី ៣ បាន​ស្លាប់​ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ ១៩ Pfizer អាមេរិក

172

កុមារ​ម្នាក់​អាយុ ១២ ឆ្នាំនៅ​ខេត្ត​ Binh Phuoc ប្រទេស​វៀតណាម បាន​បាត់បង់ជីវិត​ក្រោយ​ចាក់វ៉ាក់សាំង Pfizer ដូស​ទី ១ ដែល​នេះ​ជា​ករណី​ស្លាប់​ទី ៣ ហើយ​ទៅ​លើ​កុមារដែល​បាន​ចាក់វ៉ាក់សាំង​របស់​អាមេរិក​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយកាសែត​វៀតណាម VN Express

កុមារ​ខាង​លើ បាន​បញ្ជូន​ទៅ​ផ្ទះ​ឯ​ស្រុក Dong Phu ​ខេត្ត Binh Phuoc ដើម្បី​សម្រាក។ ក្រោយ​ពេល​ហូប​អាហារ​ពេល​ល្ងាច​រួច ក្មេងរូប​នេះ​បានចាប់ផ្តើម​មាន​អាការៈវិលមុខ ឈឺពោះ និង​ពិបាក​បត់ជើងធំ។ បន្ទាប់មក​គ្រួសារ​របស់កុមារខាង​លើ បាន​នាំគេ​ទៅ​មន្ទីរពេទ្យនៅក្បែរតែ​មិន​បានធូរ ក៏​​បន្ត​បញ្ជូន​មកមន្ទីរពេទ្យ Binh Phuoc និង​ចុង​ក្រោយ​មន្ទីរពេទ្យ​ធំ​នៅ​ក្រុង​ហូជីមិញ តែ​ក្រុម​គ្រូពេទ្យ​ពុំ​អាច​ជួយសង្រ្គោះ​កុមារអាយុ ១២ ឆ្នាំ​នេះ​បានឡើយ ទើប​ត្រូវ​បាត់បង់ជីវិត​នៅ​ព្រឹក​ថ្ងៃ​អង្គារ។

ករណី​ស្លាប់​ក្រោយ​ចាក់វ៉ាក់សាំង​ដល់កុមារ​និង​មនុស្សធំអាយុពី ១២ ដល់ ១៧ ឆ្នាំ ជា​ករណីទីបី​ហើយ ដោយ​ពីរ​ករណី​ដំបូងមាន ក្មេងប្រុស​ម្នាក់អាយុ ១៦ ឆ្នាំ​នៅ​ខេត្ត​បាក់យ៉ាង និង​ក្មេង​ស្រី​រៀន​ថ្នាក់ទី ៩ នៅក្រុង​ហាណូយ បាន​បាត់បង់ជីវិត​ក្រោយចាក់វ៉ាក់សាំង Pfizer។

យ៉ាងណា​មិញ ក្រសួង​សុខាភិបាល​វៀតណាម បាន​អះអាងថា មូលហេតុ​ស្លាប់​កុមារ​ទាំងបីករណី​នេះ ដោយ​សារ​តែ​ការ​ប្រតិកម្ម​ហួសកម្រិត​ពី​រាងកាយ​ចំពោះ​វ៉ាក់សាំង ដោយ​ពុំ​ពាក់ព័ន្ធ​នឹង​គុណភាព​វ៉ាក់សាំងឬ​ដំណើរការ​ចាក់វ៉ាក់សាំង​នោះឡើយ។

មកទល់ពេល​នេះ ខេត្ត​ក្រុង​ចំនួន ៣៤ ហើយ​បាន​ចាក់វ៉ាក់សាំង​ដល់​កុមារ​អាយុ ១២-១៧ ឆ្នាំ បើគិត​ជាចំនួន​មានដល់ ៣,៥ លានដូសហើយ៕

Loading...