

តម្លៃសាំងថ្មីដែលក្រសួងពាណិជ្ជកម្មទើបប្រកាសអនុវត្តពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ហាក់ឃើញថារាងធ្លាក់ថ្លៃបន្តិច ដោយតម្លៃលក់រាយតាមស្ថានីយត្រូវលក់តម្លៃ ៤ ២០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣ ៨៥០ រៀលក្នុងមួយលីត្រ ខណៈតម្លៃកន្លងទៅ ៤ ៤៥០ រៀល និង ៤ ០៥០ រៀលឯណោះក្នុងមួយលីត្រ៕