ប្រទេស​ជប៉ុន​បញ្ជាក់​ពី​ករណី​ទី​១ នៃ​វីរុស​បម្លែង​ខ្លួន​ថ្មី Omicron

35

រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ពី​ករណី​ទី​១ ដែល​បាន​ឆ្លង​វីរុស​បម្លែង​ខ្លួន​ថ្មី Omicron នៅ​ក្នុង​ប្រទេស។ អ្នក​ឆ្លង​គឺ​ជា​បុរស​វ័យ 30​ឆ្នាំ​មក​ដល់​ប្រទេស​ជប៉ុន​ពី​ប្រទេស​ណាមីប៊ី ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស COVID-19 នៅ​ពេល​លោក​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Narita ក្បែរ​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​នោះ​គ្មាន​រោគ​សញ្ញា​អ្វី​ទេពេល​កំពុង​នៅ​អាកាស​យានដ្ឋាន ប៉ុន្តែ​មាន​ស្ថានភាព​គ្រុន​ក្តៅ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​សមាជិក​គ្រួសារ​ ២​នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​បាន​ធ្វើ​តេស្ត​អវិជ្ជមាន ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។

Loading...