ធ្ងន់​​អ្នក​ខ្វារ.កដី​​កំពង់ធំនិង​កំពង់ឆ្នាំង លោក ជា សុផារ៉ា ចុះ​បាន​បង្រ្កាប​ដី​ខុស​ច្បាប់​ជាង ៣ ពាន់ហិកតាម្សិលមិញ

422

ឯកឧត្តម​ជា​សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំកាល​ពីថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

បើតាម​សេចក្តី​លម្អិត​ចុះ​ផ្សាយ​ដោយក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន ក្រុងស្ទឹងសែន មាន ៣ករណី ស្រុកបារាយ មានចំនួន ២ ករណី ស្រុកស្ទោង មាន៦ ករណី និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ៖

  • ឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។
  • ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍។
  • ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន។ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងនៅក្នុងដៃចៅក្រមសើបសួរ ។

ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តី នៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអាជ្ញារងខេត្តកំពង់ធំ។ ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ ឯកឧត្តមប្រធានអង្គប្រជុំបានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរគ្រប់អង្គភាពរួមគ្នាជាធ្លុងមួយទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹក និងរៀបចំសិក្សាដកហូតបន្ទាន់លើដីដែលកាន់កាប់ខុសច្បាប់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ លោក​ថា គ្រប់ដីទាំងអស់ដែលត្រូវបានកាន់កាប់ ត្រូវពិនិត្យឲ្យបានច្បាស់លាស់មិនត្រូវឲ្យជនឆ្លៀតឱកាសលួចទាញប្រយោជន៍ធ្វើជា កម្មសិទ្ធិ ដោយមានបង្អែកជាអ្នកមានអំណាច ឬមន្រ្តីជំនាញរូបណាមួយផ្សំគំនិតនោះឡើយ៕

Loading...