វីរុស​ «​អូមីក្រុង» ឆ្លង​ចូល​ដល់ជប៉ុន​ហើយ ទោះ​ខំ​បិទខ្ទ​ប់​ជើងហោះហើរ​បរទេស​ម្សិលមិញ

236

ជប៉ុន​បាន​រកឃើញ​មន្រ្តី​កាទូតជនជាតិ​ណាមីប៊ីយ៉ាម្នាក់​ឆ្លង​វីរុស​​បំប្លែងថ្មី «អូមីក្រុង Omicron» នៅ​ឯ​ព្រលានយន្តហោះអន្តរជាតិ Narita ក្បែរ​ទីក្រុង​តូក្យូ​កាលពិថ្ងៃ​អាទិត្យ។

ដើម្បី​ជា​ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​វីរុស «អូមីក្រុង Omicron» ចូល​សហគមន៍ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​បិទជើងហោះហើរ​ពីក្រៅប្រទេស​ទាំងអស់​រយៈពេល ១ ខែ​ តែ​សម្រាប់ជនជាតិ​ជប៉ុន​រស់​នៅ​ក្រៅប្រទេស អាច​ចូលស្រុកវិញបាន ដោយ​ត្រូវ​ធ្វើចត្តាឡីស័ក​តាម​ទីតាំង​កំណត់​របស់​ក្រសួង​សុខាភិបាល​ជប៉ុន។

បច្ចុប្បន្ន Omicron ​ជា​អម្បូរ​វីរុស​កូវីដ​បម្លែង​ថ្មីកាច​ជាង​គេ​បង្អស់ បាន​ឆ្លង​រាលដាល​ដល់ អូស្រ្តាលី, ប៊ែលហ្សិក, បុស្វាណា, អង់គ្លេស, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងកុង. អ៊ីស្រាលអែល, អ៊ីតាលី, ហូឡង់, បារាំង, កាណាដា, និង​អាហ្វ្រិក​ខាងត្បូង៕

Loading...