កម្ពុជា​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​មកពី ១០ ​ប្រទេស ការពារ​ខ្លាច​នាំវីរុស​បំប្លែងថ្មីអូមីក្រុង​មក

91

ក្រោយ​ផ្ទុះវត្តមាន​វីរុស​បំប្លែង​ថ្មី B.1.1.529 ដែលមានឈ្មោះថា «អូមីក្រុង (Omicron)» យ៉ាង​កក្រើកពេញ​ពិភពលោក កម្ពុជា​បាន​សម្រេចសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិកដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ។

ប្រទេសទាំង១០ ដែល​ត្រូវ​បាន​ហាម​ឃាត់​នោះ​រួមមាន ណាមីបៀ, ឡេសូថូ, អេស្វាទីនី, ហ្ស៊ីមបាវ៉េ, បូតស្វាណា, ហ្សំប៊ី, អាំងហ្កូឡា, ណាមីប៊ីយ៉ា, ម៉ាឡាវី, និង ម៉ូហ្សំប៊ិគ។

បច្ចុប្បន្ន Omicron បាន​ឆ្លង​រាលដាល​ដល់ អូស្រ្តាលី, ប៊ែលហ្សិក, បុស្វាណា, អង់គ្លេស, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងកុង. អ៊ីស្រាលអែល, អ៊ីតាលី, ហូឡង់, ព័រទុយហ្កាល់, បារាំង, កាណាដា, ជ៉បុន, និង​អាហ្វ្រិក​ខាងត្បូង៕

Loading...