Rangnick ចូល​ចិត្ត​បង្វឹក​តែ​កីឡាករ​ក្មេងៗ ឯ​អាយុ​ច្រើន​ដូច Ronaldo លោក​មាន​គម្រោង​រួចហើយ!

112

គ្រូបង្វឹក​ថ្មី​របស់ក្រុម​បីសាចក្រហមសញ្ជាតិ​អាល្លឺម៉ង់​លោក Ralf Rangnick បាន​បញ្ជាក់អនាគត់​របស់ Ronaldo ពេល​ដែល​លោក​មក​ចាត់ចែង​ផ្ទាល់​ក្រុម​ចំណាត់ថ្នាក់​លេខ ៨ នៃ​ Premier League របស់​អង់គ្លេស​ក្រោយ​ឈ្នះ​និង​ចាញ់យ៉ាង​ត្រដាបត្រដួស​កន្លង​មក។

បើតាម​ការ​ចុះផ្សាយ​របស់​កាសែត​អង់គ្លេស​ The Mirror ឱ្យ​ដឹងថា តាម​ពិត​ទៅ​លោក Ralf Rangnick ចូលចិត្ត​បណ្តុះ​បណ្តាល​ក្មេងៗជំនាន់​ក្រោយ ពោល​គឺស៊េរី U-23 ឬ 24 ជាដើម ព្រោះ​ពួកគេ​មានរាងកាយ​និង​កម្លាំង​មាំមួន ស្មារតីល្អ ចូលចិត្ត​រៀនសូត្រ​អ្វី​ដែល​ថ្មី ពិសេស​គឺ​អាច​និយាយ​ស្តាប់គ្នា​បាន អាច​បណ្តុះ​បណ្តាល​បាន។

យ៉ាង​ណាមិញ​លោក​ពុំ​បាន​ថា កីឡាករ​ចាស់ៗដូច Ronaldo ជាដើម ពិបាក​គ្រប់គ្រង​ទេ គ្រាន់តែ​បំណង​របស់​លោក​ទៅកាន់ក្លឹបណា​មួយ គឺ​នឹង​ផ្លាស់ប្តូរអត្តចរិក​ពិសេស​របៀបលេង​ឱ្យ​ត្រូវ​តាម​ការ​ចង់បាន​របស់​លោកឱ្យ​ខាងតែបាន។

គ្រូបង្វឹក​អាយុ ៦៣ ឆ្នាំ​បន្ថែម​ថា បើ​តាម​រាងកាយ​និង​អាយុ Ronaldo ប្រហែល​ពុំ​អាច​ត្រូវ​នឹង​ស្តាយ៍លេង​របស់​លោក​ចំពោះ​ការ​រត់ចុះ​ឡើង​ដាក់​សម្ពាធ​យក​បាល់​មកវិញដូចកីឡាករ​ក្មេងៗ​នោះ​ទេ ដូច្នេះ​លោក​នឹង​រៀបចំ​ទីតាំង​មួយ​ត្រូវ​នឹង​កម្លាំង​និង​របៀបលេង​របស់ Ronaldo ដើម្បី​ឱ្យ​ស៊ីគ្នា​ជាមួយក្រុម​ទាំងមូល។

​លោក Rangnick ​​បាន​ព្រមព្រៀង​​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​របស់ Man United រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១/២២ ហើយ​នឹង​បន្ត​​ធ្វើ​ជា​ប្រឹក្សា​យោបល់​រយៈពេល​ ២ឆ្នាំ​ដល់​ក្លឹប​បីសាច​ក្រោយ​ចប់​កុងត្រា​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​​៕

Loading...