រក​ឃើញ​វីរុស​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី​មួយ​ទៀត​នៅ​អាហ្វ្រិក​ខាង​ត្បូង​

69

​អង់គ្លេស​បាន​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​ទៀត​លើ​អ្នក​ដំណើរ​មក​ពី​អាហ្វ្រិក​ខាង​ត្បូង ​ដែល​វា​មាន​សមត្ថភាព​មិន​ខ្លាច​ចំពោះ​វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចុប្បន្ន​នេះ​ទេ។

​រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid ​បាន​និយាយ​ថា​វីរុស​ថ្មី​នោះ​មាន​លេខ​កូដ​B.1.1.529 ដែល​ត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្រ្វិកខាងត្បូង គឺ​អាចឆ្លងខ្លាំងជាងប្រភេទ Delta ហើយ​បាន​ព្រមាន​ថា “វ៉ាក់សាំង​ដែល​ពិភពលោក​មាន​នា​ពេល​បច្ចុប្បន្ន មានប្រសិទ្ធភាព​តិចបំផុតទប់ទល់​នឹង​វីរុស​នេះ។ ​ដោយ​អង់គ្លេស​ក៏​កំពុង​ពិនិត្យ​និង​តាមដាន​វា​ឱ្យ​បាន​ម៉ត់​ចត់​ផង​ដែរ។

​ដើម្បី​ជា​វិធានការ​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ខាង​លើ ចក្រភព​អង់គ្លេស​បាន​រឹត​បន្ដឹង​លើ​អ្នក​ដំណើរ​មក​ពី​៦​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ​ដោយ​ក្នុង​នោះ​មាន អាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ បុតស្វាណា អេស្វាធីនី និងស៊ីមបាវ៉េ ៕

Loading...