ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយ

172

ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយ។ នេះ​បើ​តាម​ប្រភពពី​ក្រុមហ៊ុន​សាងសង់ ខណៈ​ការដ្ឋាន​កំពុង​ដំណើរ​ការ​សម្រុក​ គ្រោង​បញ្ចប់​មុន​ផែនការ។


ការ​ប្រកាសនេះ ស្របពេល​ដែល​រដ្ឋមន្ត្រីក្រសួងសាធារណការបាន​ស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ ពន្លឿនការងារសាងសង់ឱ្យរួចរាល់នៅខែកញ្ញាឆ្នាំ២០២២ ដើម្បីឈានទៅបញ្ចប់មុនការកំណត់ ។
ខណៈ​ចុះទៅពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿនកន្លងទៅ​នេះ រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពន្លឿនការងារ​សាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ ២០២២ និងឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង​បើកបរ​លើ​ផ្លូវ​ប្រវែង​ជាង ១៩០ គីឡូម៉ែត្រ​ដោយ​មិន​គិត​ថ្លៃ៕

Loading...