សម្តេច ជឿជាក់​ថា​បើក​ប្រទេស​ម្តង​នេះ មិន​​ថយក្រោយ​ឡើយ!

61

សម្តេច ហ៊ុន សែន​ ប្រមុខរដ្ឋាភិបាល​កម្ពុជាបាន​មានប្រសាសន៍​ថា ការ​បើក​ប្រទេស​លើក​នេះ លោក​ជឿជាក់​ថា​នឹង​មិន​ថយ​ក្រោយ​ឡើយ ដោយ​សារ​ឥរិយាបថ​ពលរដ្ឋ​កម្ពុជាមានភាពល្អប្រសើរថែម​មាន​វ៉ាក់សាំង​កូវីដ ១៩ គ្រប់ដណ្តប់ស្ទើរតែពេញ​ប្រទេស​ទៅហើយ។

សម្តេច​មានប្រសាសន៍​ដូច្នេះ ដោយ​សារ​ទី ១ កម្ពុជា​បាន​ដំណើរការ​ចាក់វ៉ាក់សាំង​ជូនពលរដ្ឋ​ទូទាំងប្រទេស​រហូតដល់ទៅប្រមាណ ៨៨ ភាគក្នុង​ចំណោម​ប្រជាជន​សរុប ១៦ លាន​នាក់ ហើយ​ទី ២ ពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ឥរិយាបថល្អ​ប្រសើរចំពោះ​ការ​ទប់ស្កាត់វីរុស​កូវីដ​១៩ នា​ពិធីបុណ្យធំៗ​កន្លង​មក​ចាប់រាប់តាំងពីបុណ្យភ្ជុំបិណ្ឌនិង​អុំទូក​ទើបបញ្ចប់ថ្មីៗនេះ។

ក្រោយ​ការ​ប្រកាស​ឱ្យ​បណ្តាអាជីវកម្មស្ទើរទាំងអស់ទូទាំងប្រទេស​ចាប់បើកដំណើរការ​ពីពេលនេះទៅ កម្ពុជា​បានព្យាករណ៍ថា​កំណើនសេដ្ឋកិច្ច​នឹង​ស្ទុះឡើងវិញ​ក្នុង​រង្វង់ ២,៤ ឬ​អាច​ឡើង​ដល់ ២,៨ ភាគរយឯណោះ​ត្រឹម​ដំណាច់ឆ្នាំ ២០២១ នេះ៕

Loading...