សម្តេចថា ​ចិន​នឹង​ជួយ​សង់ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយ​ទៀត​នៅ​ខេត្ត​ក្រចេះ​

82

ជា​ដំនឹង​ដ៏​រីករាយ​មួយ​សម្រាប់​អ្នក​ខេត្ត​ក្រចេះ ព្រោះ​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ប្រទេសចិន នឹង​ជួយ​សង់​ស្ពានឆ្លង​ទន្លេមេគង្គ​មួយទៀត​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​ពិធី​បើកការ​ដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៧១C ថ្ងៃនេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា មិត្តចិន​នឹង​ជួយ​សាង​សង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​មួយ​ទៀត​នៅ​ក្រចេះ និព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដូចជា​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ ផ្លូវ​ជាច្រើន​ត​ភ្ជាប់​រហូត​ដល់​ព្រំដែន​កម្ពុជា-ឡាវ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា៖ “នេះ​ហើយ​ជា​គោល​បំណង​របស់​ខ្ញុំ គឺ​ត្រូវតែ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ ដើម្បី​ផល​ប្រយោជន៍​សម្រាប់ជាតិ និង​ប្រជាជន”។

ក្នុង​នោះ​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​លើកឡើង​បញ្ជាក់​ថា ការ​កសាង​ផ្លូវ​ស្ពាន​នេះ ជា​សមធម៌​ណាស់ ព្រោះ​អ្នក​មាន​ក៏​ប្រើ​បាន អ្នក​ក្រ​ក៏​ប្រើ​បាន៕

Loading...