សាហាវ! គ្រឿង​ញៀន ១៧ គីឡូក្រាមនៅ​ព្រំដែនកម្ពុជា-វៀតណាម ត្រូវ​សមត្ថកិច្ច​ចាប់បាន

385

គ្រឿង​ចំនួន ១៧ គីឡូក្រាម ត្រូវនគរបាលការពារព្រំដែនលេខ ៦១១ នៅ​ខេត្តស្វាយរៀង បង្រ្កាប​បានខណៈ​ជនសង្ស័យ​បានព្យាយាម​យក​ឆ្លង​ដែនទៅវៀតណាម​កាល​ពី​យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

យ៉ាងណាមិញ​ជនសង្ស័យ បាន​រត់គេចខ្លួន​បាត់ស្រមោលភ្លាមៗ​ ក្រោយ​ពេល​សមត្ថកិច្ច​ហៅ​ឲ្យ​ឈប់ ខណៈ​រូបគេ​កំពុង​ដើរ​ស្រែក្បែរចំការប្រេងខ្យល់​យួរវ៉ាលីសធំមួយ ដែល​មាន​ផ្ទុកគ្រឿង​ញៀន​ក្នុង​នោះ តែរំពេចនោះ​ជនសង្ស័យ​គ្រាន់តែ​ឃើញប៉ូលិស​ហៅក៏​រត់គេខ្លួន​បាត់ស្រមោល​ នៅ​សល់​តែ​កញ្ចប់គ្រឿងញៀន ១៧ គីឡូក្រាម​នោះ​ប៉ុណ្ណោះ។

សម្រាប់​គ្រឿងញៀន ១៧ គីឡូក្រាម បាន​រក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

ដោយ៖ រតនា

SHARE