កម្ពុជាចាយ ៤០០ លាន​ដុល្លារ​ទិញម៉ាស៊ីន​ភ្លើង​ពី ២ ប្រទេស ដាក់ក្បែរ​ភ្នំពេញការពារ​ដាច់ភ្លើង

487

កម្ពុជា​​ចំណាយ​ថវិកា​ប្រមាណ ៤០០ លាន​ដុល្លារ ដើម្បី​ទិញ​ម៉ាស៊ីន​ភ្លើង​ទំហំ ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និង​អាល្លឺម៉ង់​យក​មក​​ក្បែរ​ក្រុង​ភ្នំពេញ​ការពារ​កុំ​ឱ្យ​មាន​បញ្ហា​ខ្វះភ្លើង​ប្រើទៀត។

សម្តេចបាន​មានប្រសាសន៍ថា «ក្រោយ​ពេល​ដែល​យើង​ដក​ ៤០០ លាន​ដុល្លារ ទិញម៉ាស៊ីនភ្លើងចំនួន ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និង​អាល្លឺម៉ង់​យក​មក​ដាក់ក្បែរ​ក្រុង​ភ្នំពេញ​តែម្តង។ ព្រោះ​ឆ្នាំ ២០១៨ ជា​ឆ្នាំដែល​យើង​ខ្វះភ្លើង ខ្វះ​ភ្លើងយក​តែមែនទែន…វារីអគ្គិសនី​ទាំងអស់រីងទាំងអស់ ហើយ​ទាក់ទងទៅវៀតណាម​ដើម្បី​ឱ្យ​វៀតណាម​ជួយផ្គត់ផ្គង់ ទាក់ទងទៅថៃដើម្បី​ឱ្យថៃ​ជួយផ្គត់ផ្គង់។ ទីក្រុង​ភ្នំពេញ​ បន្តិច​កាត់ទីនេះ បន្តិច​កាត់ទីនោះ អ៊ីចឹង​ដើម្បី​ជៀសវាង​ការ​កាត់ភ្លើង ត្រៀម ៤០០ មេហ្កាវ៉ាត់បុកចូលភ្នំពេញ ករណី​ដែល​វារីអគ្គិសនី​វាអត់ដើរ។ បន្ទាប់ទៅ បោះទៅកំពង់សោមអស់ប្រហែលជាជិត ៤០០ លាន​ទៀត បោះទៅសៀមរាបជិត ២០០ លាន​ដែរ»។

សម្តេច​ថ្លែង​បន្ត​ថា គ្រាន់តែ​គម្រោង ៣ នេះ កម្ពុជា​ចំណាយ​អស់​ក្បែរ​ ១ ពាន់​លាន​ដុល្លារទៅហើយ តែ​រដ្ឋាភិបាល​នៅ​សល់សាច់ប្រាក់ប្រមាណ ៣ ៥០០ លាន​ដុល្លារ​ទៀត ដែល​ក្នុង​នោះ​រដ្ឋ​គ្រោង​ចំណាយ​យ៉ាង​ហោចណាស់ ២ ភាគ ៣ យក​ទៅសម្រុក​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់នៅ​ពេល​ដែល​ទុន​ប្រាក់សន្សំ​កើន​ដល់កម្រិត៕

Loading...