ដំណឹងល្អ! សម្តេច ប្រកាស​ឱ្យ​បើក​ការ៉ាអូខេ និង​ក្លឹប​កម្សាន្តទូទាំងប្រទេស ពី​ដើម​ខែធ្នូ​នេះទៅហើយ!

99

សម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​ប្រកាស​អនុញ្ញាតឱ្យបើកដំណើរការសេវាកម្មខារ៉ាអូខេ និង​ក្លឹបកម្សាន្ត ចាប់ពីថ្ងៃទី១ ខែធ្នូតទៅ។

ការ​ប្រកាស​អនុញ្ញាតឱ្យបើកដំណើរការសេវាកម្មខារ៉ាអូខេ និង​ក្លឹបកម្សាន្ត ចាប់បើក​ដំណើរការ​ចាប់ពី​ខែ​ក្រោយ​នេះ​ទៅ ក្រោយ​ឃើញ​ថា​ស្ថានភាព​កូវីដក្រោយ​បុណ្យ​អុំទូកថ្មីៗ​ហាក់​នៅ​ល្អ​ប្រសើរ ដោយ​ចំនួន​ឆ្លង​នៅ​ត្រឹម​ក្រោម ៥០ នាក់​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ សម្ដេចនៅ​តែ​អំពាវ​និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​កម្ពុជា​ឱ្យ​នៅ​តែ​បន្ត​អនុវត្ត​វិធានការណ៍​សុខាភិបាលបាន​ល្អ​ដូចកន្លង​មក​តទៅទៀត ដើម្បី​អាច​បើក​ដំណើរការប្រទេស​ទាំងស្រុង​នៅ​ឆ្នាំ ២០២២ ប្រកប​ដោយវិជ្ជមាន៕