ឆេះ​ដុំ​ខ្លាំង​ពេក លោក គួច ចំរើន បញ្ជា​សមត្ថកិច្ច​ឱ្យ​យក​ច្រវ៉ាក់​ចាក់កង់ឡាន​ព្រហើន​ចតខ្ទេចស្មៅទាំងយប់

187

លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បានបញ្ជា​ឱ្យ​សមត្ថកិច្ច​យក​ច្រវ៉ាក់​ទៅ​ចាក់សោរកង់ឡានម៉ាក Tundra មួយគ្រឿង ក្រោយ​ម្ចាស់​យក​ឡាន​មក​ចត​ចោល​ខ្ទេច​ស្មៅ​កាលពីយប់ម្សិលមិញ។

លោក គួច ចំរើន​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «សង្ហាណាស់ជាន់លេីស្មៅ​ទាំងយប់​ យកមកដាក់ច្រវ់ាក់ទាំងយប់វិញម្ដងមេីល​។ អរគុណក្រុងព្រះសីហនុ​ ចាត់ការបានល្អ​»។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អភិបាល​ខេត្ត​កណ្តាប់ដៃដែក​រូប​នេះ​បាន​ធ្វើ ដោយ​កន្លង​មក​មាន​រថយន្ត​ស៊េរី​ទំនើប​ជាច្រើន​គ្រឿង​បាន​ចត​យ៉ាង​អាណាធិបតេយ្យ​លើ​ផ្លូវ​ថ្មើរជើង​របស់​អ្នក​ដំណើរក្នុង​ក្រុងព្រះសីហនុ រហូត​ពលរដ្ឋ​នៅ​ទីនោះ​អ្នក​ណា​ក៏បះសក់​ម្តងៗដែរ៕

Loading...