កូវីដ​១៩ ​ធ្វើ​ឱ្យ​កម្ពុជា​ចំណាយ​ប្រាក់​អស់​ជាង​២ ៣០០​លាន​ដុល្លារ​

19

នៅលើគហទំព័រហ្វេសប៊ុករបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃនេះ​បាន​ឱ្យ​ដឹងថា ស្ថានភាព​ជំងឺកូវីដ​-​១៩​ រីករាលដាលនៅទូទាំងប្រទេសអស់រយៈ​ពេលប្រមាណជាជិត​២​ឆ្នាំ​មក​នេះ បានធ្វើឲ្យ​កម្ពុជា​ចំណាយ​ថវិកាជាង២,៣០០លានដុល្លារដើម្បី​ចំណាយលើការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយ​លើ​ការ​សាង​សង់​ស្ពាន​បាន​ចំនួន២០ខ្សែ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ​-១៩ ដោយសម្តេចតេជោបានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេច​មិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវ​គេរិះគន់យ៉ាងណាក៏ដោយ៕

Loading...