កោះឋានសួគ៌ Phu Quoc វៀតណាម ​បើក​ដំណើរការ​ភ្លាម ភ្ញៀវបរទេស​សម្រុក​ចូលទស្សនាភ្លែត

34

កោះ Phu Quoc (អតីតកោះត្រល់) របស់​វៀតណាម​បាន​បើក​ឱ្យ​ភ្ញៀវទេសចរបរទេសដែល​បាន​ចាក់វ៉ាក់សាំងបាន​ចូល​ទស្សនា​និងសម្រាកលំហែកាយ ក្រោយ​បិទ​អស់​រយៈ​ពេល​ជិត ២ ឆ្នាំព្រោះ​វិបត្តិកូវីដ ១៩។

បើ​តាម​ទិន្នន័យ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មកថ្មីៗ​នេះ ភ្ញៀវទេស​បរទេស​ចាក់វ៉ាក់សាំង​រួច​ប្រមាណ ២០០ នាក់​បាន​ចូល​ទៅ​កម្សាន្ត​នៅ​កោះ​ Phu Quoc ដែល​នេះ​ជា​ដំណាក់កាល​ដំបូង​នៃ​ការ​បើក​ឡើងវិញសម្រាប់វិស័យ​ទេសចរណ៍​វៀតណាម។

វៀតណាម​បាន​លើក​លែង​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់វ៉ាក់សាំង​រួច មិន​ចាំបាច់ធ្វើចត្តាឡីស័ករយៈ​ពេល ២ សប្តាហ៍​ទៀត​នោះ​ឡើយ។ ប៉ុន្តែយ៉ាង​ភ្ញៀវទេសចរ​ទាំងនោះ តម្រូវ​ឱ្យ​ដើរ​កម្សាន្ត​នៅ​ក្នុង​តំបន់​ដែល​រដ្ឋបាល​បាន​កំណត់ ហើយ​ថែម​ទាំង​ត្រូវ​ធ្វើ​តេស្ត​រហ័ស ២ ដង​កំឡុង​ពេល​ដំណើរកម្សាន្ត​របស់​ពួកគេ។

រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរ​វៀតណាម​លោក Nguyen Trung Khanh បាន​បញ្ជាក់ថា នេះ​ជាជំហាន​ដំបូងដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​រស់​ឡើង​វិញ ទម្រាំ​តែបើក​ឱ្យ​ដំណើរការ​ពេញលេញ​ទូទាំងប្រទេស​នៅ​ឆ្នាំ​ក្រោយ។

លោក​ថា កោះ​ Phu Quoc រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ទាំង​ក្នុង​ស្រុក​និង​បរទេស​រហូត​ដល់ ៤០ ម៉ឺន​នាក់ត្រឹមដំណាច់ឆ្នាំ​នេះ៕

Loading...