ស្អាត​សាហាវ! ឈុតតំណាងជាតិកម្ពុជា​នៅ Miss Grand Cambodia

118

​ឈុតតំណាងជាតិកម្ពុជា MUI ទើបតែបង្ហាញឈុតតំណាងជាតិ តែពេលនេះ បវរកញ្ញាបានគ្រងឈុតនេះតែម្តងរហូតធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់។

នៅប៉ុន្មាននាទីមុននេះ ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាដែលមានឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ ពាក់លើខ្លួនរបស់បវរកញ្ញា សុតធីតា ដែលនឹងត្រូវប្រកួតនៅលើឆាកអន្តជាតិក្នុងកម្មវិធី Miss Grand International ២០២១ ។ ពេលដែល បវរកញ្ញា គ្រងឈុតនេះឡើងពិតជាអស្ចារ្យនឹងទាក់ទាញខ្លាំងណាស់ ដែលមានជារូបគំនូរ ដែលបានបង្ហាញនូវភាពលេចធ្លោនៃព្យញ្ជនៈខ្មែរ អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន រំលេចជាមួយត្បូងភ្លឺចែងចាំងពេញមួយតួខ្លួន។បន្ថែមពីលើភាពស្រស់ស្អាតនេះអ្នកច្នៃម៉ូតក៏បានច្របាច់បញ្ជូលជាមួយឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណិតនៅក្នុងឈុតមួយនេះផងដែរ។

Loading...