សៀមរាប ​ទទួល​ភ្ញៀវទេសចរ​ជាង​១៤​ម៉ឺន​នាក់​ក្នុង​ពេល​បុណ្យ​អុំទូក​៣​ថ្ងៃ​បូក​នឹង​ថ្ងៃ​អាទិត្យ​នេះ​

15

​រយៈពេល៤ថ្ងៃ​ (១៨-២១ វិច្ឆិកា ២០២១) ពោល​គឺ​ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យ​អុំទូក​៣ថ្ងៃ​បូក​នឹង​ថ្ងៃ​អាទិត្យ​នេះ​១ថ្ងៃទៀត នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន១៤១,២១៩នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ប្រមាណ​១៤០,០០០​នាក់​ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃ​ក្នុង​១,២១៩នាក់។

លោកប្រធានមន្ទីរបានបង្ហាញអំពីគោលដៅដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ រួមមាន៖
* រមណីយដ្ឋានអង្គរមានប្រមាណ៩៣,០០០នាក់។
* រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានប្រមាណ១៥,៤០០នាក់។
* សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានប្រមាណ៣១,៦០០នាក់ទៀត។

សូមជម្រាបថា នៅក្នុងថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន២៣,០៧៣នាក់ ក្នុងនោះមានភ្ញៀវជាតិមានចំនួនប្រមាណ២៣,០០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន៧៣នាក់។

Loading...