កុំ​ឱ្យ​ភ្លេច! អ្នក​ឆ្លង​កូវីដ​នៅ​លើ​លោក ​មាន​ចំនួន​២៥៧​លាន​នាក់ ​ស្លាប់​ជាង​៥​លាន​នាក់​

17

​អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៧លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៦ម៉ឺននាក់ និងជាសះស្បើយជាង ២៣២លាន ៣៦ម៉ឺននាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ៥៥៨,២២៩នាក់ ស្លាប់ចំនួន ៧៩៣,៥៣៩នាក់ និងជាសះស្បើយចំនួន ៣៨,៤៣៧,៨៥២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥០៤,៦៨៩នាក់ ស្លាប់ចំនួន ៤៦៥,៣៤៩នាក់ និងជាសះស្បើយ ៣៣,៩០៩, ៧០៨នាក់។

Loading...