អ្នក​វិទ្យាសាស្រ្ត​ព្រមាន​ថា វីរុស​កូវីដស៊េរីថ្មី​ទំនង​ផ្ទុះ​ទៀត​ពេលអនាគត​ដោយ​សារកណ្តុរ

135

អ្នក​វិទ្យាសាស្រ្ត​បាន​ព្រមាន​ថា អនាគត​ទៅ​កណ្តុរ​នឹង​ជំនួសតំណែង​ប្រចៀវក្លាយ​ជា​ប្រភព​ចម្លង​ពពួក​ពូជ​អម្បូរ​វីរុស​កូវីដ ១៩ តែ​ជា​ប្រភេទ​ថ្មី។

អ្នក​វិទ្យាសាស្រ្ត​មកពី​សាកលវិទ្យាល័យ Princeton បាន​ធ្វើ​ការ​វិភាគ​ទៅ​ហ្សែននៃ​ពពួកថនិកសត្វ​ជា​ច្រើន ដើម្បី​ពិនិត្យ​មើលសេរីរាង្គដែល​វីរុស SARS អាច​មានជាប់ពាក់ព័ន្ធលាយលំជាមួយ។ ជាលទ្ធផល​បាន​បញ្ជាក់មកវិញ​ថា ពពួក​សត្វ​កណ្តុរ​ប្រឈម​នឹង​ពពួក​វីរុស​ SARS ម្តងហើយម្តងទៀត ដែល​ធ្វើ​ឱ្យ​ពួកវា​ទំនងជា​អាច​ផលិត​ប្រព័ន្ធភាព​សាំទប់ទល់នឹង​វីរុស​ និង​​អាច​ចម្លង​បាន។

អ្នកជំនាញ​ជីវវិទ្យា​ឈ្មោះ Sean King និង​អ្នក​វិទ្យាសាស្រ្តកុំព្យូទូ័រលោក Mona Singh របស់​សាកលវិទ្យាល័យ Princeton បាន​អះអាង​ថា ការ​សិក្សា​លើ​ប្រភេទ​ថនិកសត្វ​ច្រើន​ប្រភេទ គឺ​មាន​គោលបំណង​ចម្បង​តែមួយ​ប៉ុណ្ណោះ​ថាប្រភេទ​សត្វណា​មាន​ប្រព័ន្ធការពារ​ពីការ​ឆ្លង​រោគហើយ​ណាខ្លះ​ជា​ប្រភព​នៃ​ការ​ចម្លងវីរុស​នាពេលអនាគត ដើម្បី​ងាយស្រួល​ក្នុង​ការ​ទប់ស្កាត់ការឆ្លង​រាលដាលពេញពិភពលោកទាន់ពេល។

អ្នកទាំង​ពីរសរសេរក្នុង​អត្ថបទ​ចេញផ្សាយ​របស់ខ្លួន​ថា តាមរយៈ​ការ​សិក្សា​កន្លង​មក សត្វ​កណ្តុរ​ជា​ប្រភេទ​ថនិកសត្វដែល​ឆ្លង​វីវុស SARS ច្រើន​ដងបំផុត និង​ពុំ​​មាន​បញ្ចេញ​រោគសញ្ញា​អ្វី​ឡើយ។ នេះ​ជាហេតុ​ធ្វើ​ឱ្យ​ពួកវា​អាច​នឹង​ក្លាយ​ជា​ប្រភព​ចម្លង​វិរុស​អម្បូរ​ SARS ប្រភេទ​ថ្មីដូចកូវីដ ១៩ ទៅកាន់​មនុស្សនាពេលអនាគត៕

Loading...