ប្រយ័ត្នមែនទែន វត្តមាន​ជំងឺកាច​​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ខែក្រោយ ពិសេស​កូវីដ​ ១៩ ឆ្លង​ឡើងវិញ

76

ក្រសួង​សុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​​ប្រឈម​នឹង​​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺផ្លូវ​ដង្ហើម​និង​ពពួក​ជំងឺ​បង្ក​ពី​វិរុស​កាច​សាហាវ​ផ្សេង​ទៀត​ ពិសេស​លទ្ធភាព​នៃ​ការ​ឆ្លង​កូវីដ ១៩ ឡើងវិញ​ពីខែ​ក្រោយ​នេះ​តទៅ។

ក្រសួង​បាន​សង្កត់ធ្ងន់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា អំឡុងខែ​ធ្នូដល់ខែ​មករាខាង​មុខ​នេះ ជា​ធម្មតា​អាកាស​ធាតុ​នៅ​កម្ពុជា​តែង​តែង​ចុះ​ត្រជាក់ ដែល​ធ្វើ​ភាគ​ច្រើន​គឺ​ជំងឺផ្លូវ​ដង្ហើម​មិនត្រូវ​នឹង​អាកាស​ធាតុ​ត្រជាក់ ឬ​ប្រភេទ​អាល់លែកហ្ស៊ី និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងទៀត​ដែល​បង្ក​ពីវីរុស និង​មេរោគ​ស្រ្តេបតូកូក ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា​ដូចជា គ្រុន​ផ្តាសាយ ហូរសំបោរ រលាក​បំពង់ករ ក្អក និង​រលាក​ក្រពះ​ពោះ​វៀន​ដោយ​ពពួក​វីរុស ឬ​ការ​ឆ្លង​ឡើង​វិញ​នូវ​ជំងឺ​កូវីដ ១៩ ជាដើម។ ចំពោះ​វិធានការ​ការពារ​ខ្លួន ក្រសួង​បាន​បញ្ជាក់​ក្នុង​សេចក្តី​លម្អិត​ដូចខាង​ក្រោម៕

Loading...