ក្រុម​ហ៊ុន​ផលិត​សម្បក​កង់យានយន្ត​លំដាប់ពិភពលោកតម្លៃ ៣៥០ លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​ហើយ

75

ក្រុមហ៊ុនសម្បកកង់យានយន្ត Sialun លំដាប់ពិភពលោករបស់​ចិន បានបើកដំណើរការរោងចក្រផលិតសម្បកកង់យានយន្តដំបូង​គេនៅកម្ពុជា ដែល​ប្រើប្រាស់ទុនវិនិយោគ ៣៥០ លាន​ដុល្លារ។

រោងចក្រ​ផលិតសម្បកកង់យានយន្ត​នេះ សាងសង់​ដោយ​ក្រុមហ៊ុន Cart Tire Co., Ltd ជា​បុតសម្ព័ន្ធរបស់ក្រុមហ៊ុន Sailun ដោយ​មាន​ទីតាំង​នៅក្នុងខេត្តស្វាយរៀងដោយ​ប្រើប្រាស់​ផ្ទៃដីទំហំ ៥០ហិកតា។

រោងចក្រ​នេះ​អាច​ផ្តល់ការងារ​ដល់ពលរដ្ឋ​កម្ពុជា​រហូត​ដល់ទៅ ៤ ពាន់​កន្លែងឯណោះ ឯ​សម្បកកង់​យានយន្ត​ដែល​ផលិត​បាន​ពីរោងចក្រ​នេះ នឹង​នាំ​ចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុបតែម្តង៕

Loading...