ភ្លេច​ខ្លួន​បន្តិច ចិន​ផ្ទុះ​វីរុស​បំប្លែង​ថ្មី​មួយ​ទីក្រុងយ៉ាង​កក្រើក​រហូត​រដ្ឋបាល​ភ័យ​​ខ្លាច​ទប់មិនជាប់

142

រដ្ឋាភិបាល​ចិន​ពេល​​នេះ​កំពុង​វីវក់​និង​បារម្ភចំពោះ​ការ​ផ្ទុះ​វីរុស​បំប្លែង​ថ្មីប្រភេទ Delta ដែល​កំពុង​វាយលុកទីក្រុង Dalian ភាគឦសានប្រទេស​ទ្រង់ទ្រាយ​ធំ​បំផុត​យ៉ាងកក្រើក​។

តួលេខ​ឆ្លងក្នុង​សហគមន៍​នៅ​​ទីក្រុង Dalian កាល​ពី​ថ្ងៃ​ទី ១៤ វិច្ឆិកា ម្សិលមិញ​មាន​ចំនួន ៣២ ករណី​ តែ​បើ​គិត​តាំងពីខែ​តុលា​មក អ្នក​ឆ្លង​សរុប​កើន​ដល់ ១ ៣០៨ករណីហើយ។

ទោះ​បីជា​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃមិន​ទាន់ច្រើន​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ តែ​រដ្ឋាភិបាល​កំពុង​បារម្ភ​ខ្លាច​ថា​ទប់ស្កាត់មិន​ជាប់​ដែល​អាច​នឹង​ធ្លោយ​ឱ្យ​ឆ្លង​រាលដាល​កើនឡើង​រាប់ពាន់ឬម៉ឺន​ករណី​មួយ​ថ្ងៃ​ៗ​នា​ពេល​ខាងមុខ។

យ៉ាងណា​មិញ​រដ្ឋបាល​ក្រុង Dalian បាន​រូតរះ​ចាប់អនុវត្តវិធានការ​ក្តៅនិង​តឹងរឹងបំផុត ដោយ​បាន​ធ្វើតេស្តពលរដ្ឋ​យ៉ាង​សន្ធឹក​នៅ​ក្នុង​តំបន់ប្រឈម និ​ងថែម​ទាំង​បញ្ជា​ឱ្យ​បិទកន្លែងកម្សាន្តនិងទីកន្លែងវប្បធម៌ ដោយ​រួម​ទាំង​ការ​ដឹកជញ្ជូន​សាធារណៈផងដែរ៕

Loading...