អ៉ីស្រាលអ៊ែល ផលិត​ប្រព័ន្ធ​​ទំនើប​ថ្មី​ អាច​បាញ់​​កាំរស្មីវាយប្រហារ​សត្រូវ​ដោយ​​មិន​ឱ្យ​តដៃ​បាន​

153

ក្រុមហ៊ុន​ផលិត​សព្វាវុធ​សង្រ្គាមរបស់អ៉ីស្រាអ៊ែល (IAI) បាន​ផលិត​ប្រព័ន្ធតាមដាន​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​​មីស៊ីល​និង​យន្តហោះ​សត្រូវ​ឈប់​ដំណើរការ​បាន​ដោយប្រើ​តែ​ប្រព័ន្ធ​កាំរស្មីបាញ់អេឡិចត្រូនម៉ាញ៉េតិច​​វាយប្រហារ​ប៉ុណ្ណោះ។

កាលពី​មុន ពេល​សត្រូវ​បាញ់មីស៊ីល​ឬ​យន្តហោះ​មកឆ្លង​ចូល​ដែនដីការពារ​ ចាំបាច់ត្រូវ​បាញ់មីស៊ីល​ទៅកម្ទេច​លើ​អាកាស តែ​ពេល​នេះ​ឧបករណ៍​ដ៏​មាន​ឥទ្ធិពឡ​នេះ​ឈ្មោះ Scorpius ដែល​វា​អាច​បាញ់ជះ​កាំរស្មីទៅ​កាន់​​ប្រព័ន្ធ​រ៉ាដា សិនស័រ ប្រព័ន្ធបង្ហាញផ្លូវ និង​ប្រព័ន្ធទំនាក់ទំនងផ្សេងៗមាន​លើ​យន្តហោះ​និង​មីស៊ីល​សត្រូវ​ឱ្យ​ឈប់ដំណើរការ​ភ្លាមៗបាន​យ៉ាង​មានប្រសិទ្ធភាព។

ដោយ​សារ​តែ​ Scorpius បំពាក់ដោយ​ថាមពលទទួល​និង​​បញ្ជូន​យ៉ាង​មានប្រសិទ្ធភាព ប្រព័ន្ធ​របស់​វាអាច​តាមដាន​គ្រឿង​និង​យាន​គម្រាម​កំហែង​ដែលសត្រូវ​បម្រុង​វាយប្រហារ​ពី​លើ​អាកាស​បាន​ច្រើន​ពីចម្ងាយ​ក្នុង​ពេល​តែមួយ៕

Loading...