iPhone 13 Pro Max ស្រោប​ដោយ​ធ្មេញ​ដាយណូស័រ​អាយុ ៨០ លាន​ឆ្នាំ លក់​តម្លៃ​ជិត ១ ម៉ឺន​ដុល្លារ

56

ក្រុមហ៊ុន​មួយ​ឈ្មោះ Caviar បាន​រចនា iPhone 13 Pro Max ដោយ​ស្រោប​ដោយ​ផ្នែក​ខ្លះ​នៃ​ធ្មេញ​ដាយណូស័រ T. Rex អាយុកាល ៨០ លាន​ឆ្នាំដែល​មាន​តម្លៃ​រហូត​ដល់ទៅ ៩ ១៦២ ដុល្លារ។

ទូរសព្ទ​នេះត្រូវ​គេ​ឱ្យ​ឈ្មោះ​ថា Tyrannophone ដោយ​ផ្នែក​ខាង​ក្រោយ​របស់​វា​ឃើញ​មាន​រូប​ក្បាល​សត្វដាយណូស័រជា​ប្រភេទ 3D អម​ដោយ​ធ្មេញ​របស់​វា​ពិតៗថែម​ទៀតផង។

យ៉ាងណាមិញ iPhone ស៊េរី​ថ្មី​ដែល​បាន​រចនា​ប្លែក​នេះ ត្រូវ​បាន​ផលិត​ឡើង​តែ ៧ គ្រឿង​ប៉ុណ្ណោះ​ ដោយ​សារ​ចំនួន​ធ្មេញ​ដាយណូស័រ​អាយុកាល ៨០ លាន​ឆ្នាំ​នេះ​ក៏មាន​ចំនួន​កំណត់៕