ក្មេង​ស្រី​រត់​ចូល​ទីលាន​បាន​អាវ​​រ៉ូណាល់ដូ​ដោះឱ្យ​មែន តែ​ត្រូវ​ពិន័យ​ប្រាក់​ឡើង​សន្ធឹក

290

ក្មេង​ស្រី​អាយុ ១១ ឆ្នាំ​ម្នាក់​ដែល​បាន​រត់​ចូល​ទីលាន​បាល់ទាត់ Aviva ទឹក​ដី​អៀកឡង់ ដើម្បី​ជួប​រ៉ូណាល់ដូក្រោយ​ចប់​ការ​​​ប្រកួត​ World Cup វគ្គ​ជម្រុះ​ ប៉ទុយហ្គាល់​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា ម្សិលមិញ ត្រូវ​បាន​ពិន័យ​ជាប្រាក់ ២ ៥០០ ផោន (ស្មើ​នឹង ៣ ៣៥៣ ដុល្លារ)។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​ភ្នាក់ងារសារព័ត៌មានរបស់​អង់គ្លេស​​ Mirror ។

ក្មេង​ស្រី​ដែល​សម្រុក​ចូល​ទីលានហើយ​ត្រូវ​រ៉ូណាល់ដូ​ដោះ​អាវ​ឱ្យ​នោះ ថា​មាន​រំភើប​និយាយ​មិន​ចេញ​នោះ​ទេ​ពេល​កំពូល​កីឡាករ​លើលោក​ដោះអាវ​ឱ្យ​នាង តែ​យ៉ាង​ណា​នាង​ត្រូវ​រង​ពិន័យ​អស់ជាង ៣ ពាន់ដុល្លារ​ផងដែរ ហើយ​ពេល​នេះ​ឪពុក​​របស់​នាង​បាន​រៀប​ចំបង់ប្រាក់ពិន័យ​នោះ​ហើយ។ ប៉ុន្តែ​នាង​បន្ថែម​ថា បើ​សិន​មាន​អ្នក​ណា​​ម្នាក់​ចេញមុខ​មក​សង​ប្រាក់​ពន័យ​នោះ​ ឪពុក​របស់​នាង​នឹង​សប្បាយ​ចិត្ត​មិន​ស្ទើរ​ទេ។

ត្រឡប់​ទៅ​ហេតុការណ៍​នោះ​វិញ កាល​នោះ​ពេល​ដែល​ Ronaldo បាន​ឃើញ​ក្មេងស្រី​រត់​សំដៅ​មក​ខ្លួន​ថែម​មាន​សន្តិសុខ​ទីលាន​ ៤ នាក់​រត់​ប្រសាច​ដេញចាប់ក្មេងស្រី ខ្លួន​បាន​ក៏​បាន​ឱបនាង​​ដោយ​​ទឹក​មុខរីករាយ​ និង​បាន​​ដោះ​អាវ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ពី​ខ្លួន​ឲ្យ​ទៅ​កាន់​ក្មេង​ស្រី​ដើម្បី​ជា​កាដូនៃ​ការ​ប្រថុយប្រថាន​របស់​នាងរត់​ចូលទីលាន៕

Loading...