ចាញ់​វគ្គ​ជម្រុះ​ World Cup ២ ប្រកួត​ជាប់គ្នា វៀតណាម​ធ្លាក់ចេញពី​ចំណាត់​ថ្នាក់កំពូលទាំង ១៥ នៅអាស៊ីលើក​ដំបូង

74

វៀតណាម​​​​បាន​ធ្លាក់​ចេញចំណាត់​ថ្នាក់​កំពូល​ទាំង ១៥ នៅ​អាស៊ី (Asia’s Top 15) ជា​លើក​ដំបូងក្នុង​រយៈ​ពេល​ ២ ឆ្នាំ​លើ​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក FIFA។

វៀតណាម​បាន​ធ្លាក់​ពី​លេខ ១៥ មក​នៅ​លេខ ១៧ នៅ​អាស៊ី និង​ធ្លាក់​ពី​​លេខ ៩៥ មក ៩៨ លើ​តារាងចំណាត់ថ្នាក់បាល់ទាត់​ពិភពលោក ក្រោយ​ចាញ់​ផ្ទួនៗ​ពីរ​ប្រកួត​ក្នុង​វគ្គជម្រុះ World Cup ដោយ​បាន​ចាញ់ចិនក្នុង​លទ្ធផល 2-3 និង​បន្ត​ចាញ់អូម៉ង់ 1-3 បន្ថែម​ទៀត។

កាន់តែ​អាក្រក់​ជាង​នេះ​ បើ​សិន​វៀតណាម​បន្ត​ចាញ់ ២ ប្រកួត​ទៀត​ក្នុង​ដីខ្លួន​ឯង​ពេល​ប៉ះជប៉ុន នៅ​ថ្ងៃ​ទី ១១ និង​ប៉ះ​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា​ខាង​មុខ នោះ​អាច​នឹង​ធ្លាក់​ទៅចំណាត់ថ្នាក់ ១០០ តែម្តង។ យ៉ាង​ណាមិញ​ ប្រទេស​ក្បែរ​ខាង​កម្ពុជា​នេះ នៅ​តែ​ស្ថិត​ក្នុងលំដាប់កំពូល​ទាំង ៣ នៅអាស៊ានដែលក្នុង​នោះ​ក៏​មាន​ ថៃ និង​ហ្វីលីពីន៕

Loading...