

ចិន បានធ្វើឱ្យពិភពលោកទាំងមូលពិសេសអាមេរិកភ្នែកសស្រឡាំងកាំង ក្រោយខ្លួនបានផលិតមីស៊ីនុយក្លេអ៊ែរប្រល័យលោក ដែលអាចធ្វើដំណើរជុំវិញផែនដីនិងបាញ់កម្ទេចទីក្រុងណាមួយពីលើអាកាសឱ្យខ្ទេចត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។
មីស៊ីលថ្មីប្រល័យលោកដែលចិនទើបផលិតបាននេះ អាចហោះបានល្បឿនដល់ ៣៣ ៧៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះចាត់ទុកថាលឿនជាងល្បឿនសំឡេងដល់ទៅ ៥ ដងឯណោះ។ នេះបានន័យថា នឹងពុំមានបច្ចេកវិទ្យាប្រទេសណាមួយឬសូម្បីតែអាមេរិក អាចបាញ់ទម្លាក់គ្រាប់មីស៊ីលនុយក្លេអ៊ែរនេះបានឡើយ ព្រោះតែល្បឿនវាលឿនខ្លាំងពេក។
ក្រោយដឹងដំណឹងរឿងមីស៊ីលនុយក្លេអ៊ែរនេះ ភ្នាក់ងារស៉ើបការណ៍សម្ងាត់និងមន្រ្តីយោធាជាន់ខ្ពស់អាមេរិកជាច្រើននាំគ្នាបើកភ្នែកធំៗស្រឡាំងកាំង ដោយមិននឹកស្មានថាចិនអាចផលិតបានអាវុធប្រល័យលោកបានលឿនយ៉ាងនេះឡើយ។
វត្តមានមីស៊ីលចិនដែលធ្វើឱ្យកក្រើកពិភពលោកនេះ អាចបញ្ជាបានពីលើអាកាសដើម្បីអាចតម្រង់ទិសទៅតំបន់ណាមួយតាមតែការចង់បានហើយពុំមានគ្រឿងយន្តណាអាចបាញ់ទម្លាក់បាននោះឡើយ៕