​ជិត ២០ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ រកឃើញ ៩ កន្លែង ប្រកបរបរមិនស្មោះត្រង់

105

បញ្ហា​ស្ថានីយ ឬ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​មិន​ស្មោះត្រង់ មន្រ្តី​សមត្ថកិច្ច​នៅតែ​រក​ឃើញ​មាន​ជា​បន្តបន្ទាប់ ហើយ​ថ្មី​ៗ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ពិនិត្យ​ឃើញ​ជិត ១០ កន្លែង។

ក្នុង​ចំណោម ១៩ ស្ថានីយ/ដេប៉ូប្រេង​ឥន្ធនៈ មន្ត្រី​ជំនាញ ក.ប.ប. បាន​រក​ឃើញ ៩ ស្ថានីយ/ដេប៉ូ​ប្រកប​របរ​មិន​ស្មោះត្រង់។ សាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និង​ខេត្ត​កំពង់ស្ពឺ បាន​បន្ត​ប្រតិបត្តិការ​ស្វែងរក​ភាព​មិន​អនុលោម​ក្នុង​អាជីវកម្ម​ប្រេង​ឥន្ធនៈ នៅ​តាម​បណ្តា​ស្ថានីយ/ដេប៉ូ​ប្រេង​ឥន្ធនៈ​នានា ក្នុង​ស្រុក​បាណន់ ស្រុក​ឯកភ្នំ ស្រុក​ក្រឡាញ់ ស្រុក​បាធាយ ស្រុក​ឧត្តុង្គ និង​ស្រុក​ថ្ពង។

តាម​លទ្ធផល​ចុះ​ត្រួត​ពិនិត្យ​ជាក់ស្តែង នៅថ្ងៃ​ទី ១៣-១៤ ខែ​តុលា ឆ្នាំ ២០២១ នេះ មន្ត្រី​ស៊ើបអង្កេត ក.ប.ប. ប្រចាំ​នៅ​ខេត្ត​ទាំង ៤ ខាង​លើ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សរុប ១៩ស្ថានីយ/ដេប៉ូ និង​បាន​ធ្វើ​ការ​ពិន័យ​តាមបញ្ញត្តិ​ច្បាប់ ចំពោះ​ស្ថានីយ/ដេប៉ូ ៩ ដែល​បាន​ប្រកប​អាជីវកម្ម​កេង​ប្រវ័ញ្ច​អ្នក​ប្រើប្រាស់៕

Loading...