បុណ្យកឋិនឆ្នាំនេះ ហាមដង្ហែតាមផ្លូវ ឬជុំវិញ​ព្រះវិហារ គ្រាន់វេប្រគេន​ត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ

42

ក្រសួងធម្មការ និងសាសនា បាន​បញ្ជាក់​ពី​កម្មវិធី​បុណ្យ​កឋិន​ទាន​នៅ​ឆ្នាំនេះ ដោយ​ត្រូវ​ហាម​ឃាត់​ផ្សព្វ​ផ្សាយ​កម្មវិធី​បុណ្យ ការ​ដង្ហែ​តាម​ផ្លូវ ឬ​ជុំវិញ​ព្រះវិហារ គ្រាន់តែ​វេ​ប្រគេន​ត្រៃចីវរ​ជា​កិច្ច​សម្រេច​បុណ្យ។

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ណែនាំ​ឲ្យ​យក​ចិត្តទុក​ដាក់ បង្ក​លក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន ស្របតាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដោយ​ត្រូវ​​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​វិធានការ​ការពារ​នានា​របស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល។

សេចក្ដី​ប្រកាស​ណែនាំ​នេះ គឺ​សំដៅ​កាត់​ផ្ដាច់ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ Covid-19 នៅ​ទូទាំង​ប្រទេស ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ Delta ហើយ​ខណៈ​ដែល​ប្រទេស​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​បើក​ដំណើរការ ប្រទេស​ពេញ​លេញ​ឡើង​វិញ។

ពិធី​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​សុក្រ ១ រោច ខែ​អស្សុជ ដល់​ថ្ងៃ​សុក្រ ១៥ កើត ខែ​កត្តិក ត្រូវ​ថ្ងៃ​ទី ២២ ខែ​តុលា ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២១៕

Loading...