Home ជីវិត&សង្គម កើន​វិញ​ថ្ងៃ​នេះ! ថៃ​រកឃើញ​ឆ្លង​ថ្មីជាង ១ ម៉ឺន​ករណី និង​ស្លាប់ ១១២​ នាក់

កើន​វិញ​ថ្ងៃ​នេះ! ថៃ​រកឃើញ​ឆ្លង​ថ្មីជាង ១ ម៉ឺន​ករណី និង​ស្លាប់ ១១២​ នាក់

29

ថ្ងៃព្រហស្បត្តិ៍ ថៃ​បាន​រកឃើញករណីឆ្លងជំងឺកូវីដថ្មីចំនួន ១១ ២៧៦ ករណី និង​ស្លាប់ ១១២ នាក់ ដែល​តួលេខ​ឆ្លង​នេះ​ឃើញ​ថា​កើន​ឡើង​បើ​ធៀប​នឹង​ម្សិលមិញចំនួន ១០ ០៦៤ ករណី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១ ១៤២ ករណី រកឃើញឆ្លងលើប្រជាជនថៃទូទៅ និង ១៣៤ ករណីទៀត រកឃើញឆ្លង​លើអ្នកទោសតាមពន្ធនាគារ។

តាំងពីកូវីដវាយប្រហារ​ពីដើម​ឆ្នាំ ២០២០ មកទល់ពេលនេះ ថៃមាន​ករណី​ឆ្លងជំងឺ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១ ៧៥១ ៧០៤ ករណី និងអ្នក​ស្លាប់ ១៨ ០២៩នាក់៕

Loading...