Home ជីវិត&សង្គម ដំណឹងល្អ! រដ្ឋាភិបាល​និង​ប្រជាជនចិន ផ្តល់ជំនួយ​វ៉ាក់សាំង Sinovac ២ លាន​ដូស​ឱ្យ​កម្ពុជា​ស្អែក​នេះ

ដំណឹងល្អ! រដ្ឋាភិបាល​និង​ប្រជាជនចិន ផ្តល់ជំនួយ​វ៉ាក់សាំង Sinovac ២ លាន​ដូស​ឱ្យ​កម្ពុជា​ស្អែក​នេះ

32

ព្រឹកស្អែកកម្ពុជានឹងទទួល​បាន​វ៉ាក់សាំង​ Sinovac ចំនួន​ ២​លាន​ដូសបន្ថែម​ទៀត​​ ជា​ជំនួយ​ដ៏​ថ្លៃថ្លា​ររបស់រដ្ឋាភិបាលនិងប្រជាជនចិនផ្តល់ជូន​រាជរដ្ឋាភិបាលកម្ពុជា។ នេះ​បើតាម​ការ​ចុះផ្សាយ​ដោយ​ទូរទស្សន៍ជាតិកម្ពុជា។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់​នៅ​ថ្ងៃ​នេះថា កម្ពុជានឹងទទួល​បាន​វ៉ាក់សាំង​ Sinovac ចំនួន​ ២​លាន​ដូសបន្ថែម​ទៀត​​ ដែល​ជា​ជំនួយ​ដ៏​ថ្លៃថ្លា​ របស់​រដ្ឋាភិបាលនិងប្រជាជនចិនផ្តល់​ ជូន​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ​ឯកឧត្តម​ វ៉ាង​យី​ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាលពីពេល​ថ្មីៗ​ កន្លង​ទៅ​នេះ​៕

Loading...