

ថ្ងៃអង្គារ៍នេះ ថៃបានរកឃើញករណីឆ្លងជំងឺកូវីដថ្មីចំនួន ១០ ០៦៤ ករណី និងស្លាប់ ៨២ នាក់ ដែលតួលេខឆ្លងនេះឃើញថាកើនឡើងបើធៀបនឹងម្សិលមិញចំនួន ៩ ៤៤៥ ករណី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩ ៤៤៩ ករណី រកឃើញឆ្លងលើប្រជាជនថៃទូទៅ និង ១១៨ ករណីទៀត រកឃើញឆ្លងលើអ្នកទោសតាមពន្ធនាគារ។
តាំងពីកូវីដវាយប្រហារពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ថៃមានករណីឆ្លងជំងឺ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១ ៧៤០ ៤២៨ ករណី និងអ្នកស្លាប់ ១៧ ៩១៧នាក់៕