​រក​ឃើញ​កម្មករ​ជិត​៤០០​នាក់​ឆ្លង​កូវីដ​១៩ ​បន្ទាប់​ពី​ត្រលប់​មក​ពី​ភ្ជុំ​វិញ

330

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២១ នេះ​ថា​ មាន​រោងចក្រ​ចំនួន​៤៣៤ បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត​រក​វីរុស​កូ​វីដ​១៩ និងមានការ​ស្ម័គ្រចិត្ត​ពី​កម្មករ​ជិត៧ម៉ឺន​នាក់ ​បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​ស្រុកកំណើត​វិញ​ក្នុងឱកាស​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​សប្ដាហ៍​មុន​។ តាមរយៈ​លទ្ធផល​តេស្ត​ចាប់ពីថ្ងៃ​ទី៨ ដល់​ថ្ងៃទី១២​ ខែតុលា​ រកឃើញកម្មក​រ​និយោជិត​៣៧៥​នាក់​វិជ្ជមាន​វីរុស​កូ​វីដ-១៩​។​

លោក ហេង សួរ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​រកឃើញ​កម្មករ​និយោជិត៣៧៥ នាក់​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ ភាគី​ពាក់ព័ន្ធ​បានរៀបចំ​កន្លែង​ស្នាក់នៅ​ និង​ព្យាបាល​ពួកគេ​ទៅតាមស្ថានភាព​ជាក់ស្ដែង​ ខណៈ​ដែល​អ្នក​វិជ្ជមាន​ទាំង៣៧៥នាក់​នេះ​ មិនមាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​បារម្ភ​នោះទេ​។​

Loading...