ថៃ​ឆ្លង​ថ្មីជិត ១ ម៉ឺន​ករណី ហើយ​គ្រោង​ចាក់វ៉ាក់សាំង​ដល់កុមារ​និង​យុវវ័យ​ពីអាយុ ១២-១៨ ឆ្នាំដូចកម្ពុជា​ខែក្រោយ

16

ថ្ងៃអង្គារ៍​​នេះ​ ថៃ​បាន​រកឃើញករណីឆ្លងជំងឺកូវីដថ្មីចំនួន ៩ ៤៤៥ ករណី និង​ស្លាប់ចំនួន ៨៤ នាក់​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩ ២៤៤ ករណី រកឃើញឆ្លងលើប្រជាជនថៃទូទៅ និង ២០១ ករណីទៀត រកឃើញឆ្លង​លើអ្នកទោសតាមពន្ធនាគារ។ មកទល់ពេលនេះ ថៃមាន​ករណី​ឆ្លងជំងឺ ១៩ សរុបនៅទូទាំងប្រទេសចំនួន ១ ៧៣០ ៣៦៤ ករណី អ្នក​​ជាសះស្បើយឡើងវិញ និងអ្នក​ស្លាប់ ១៧ ៨៣៥នាក់។

គិតត្រឹមពេលនេះ ថៃ​បាន​ចាក់​​វ៉ាក់សាំង​សរុបជាង ៦១ លានដូសបានចាក់ជូន​ពលរដ្ឋ​ ដោយ​ក្នុង​នោះពលរដ្ឋ ៣៣ ភាគរយ​បាន​ចាក់គ្រប់ ២ ដូសរួចរាល់ ហើយ​រដ្ឋាភិបាល​គ្រោង​ដំណើរការ​ចាក់វ៉ាក់សាំង​ដល់​កុមារ​និ​ងយុវវ័យ​អាយុ​ពី ១២ ដល់​ ១៨ ឆ្នាំ​បន្ថែម​ទៀតនៅ​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​អាច​ឱ្យ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់​វិញ​បាន ខណៈ​កម្ពុជា​វិញ​ចាក់បានជាង ១ លាន​នាក់រួចហើយ៕

Loading...