ប្រសើរណាស់! ពលរដ្ឋ​កម្ពុជាជាង ១៣ លាន​នាក់​ហើយ រួម​គ្នា​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដើម្បីបង្កើត​ភាព​ស៊ាំសហគមន៍

12

ជា​រឿង​គួរ​ឱ្យ​សរសើរ​មួយ​ដែរ ដែល​មកទល់ពេលនេះ ពលរដ្ឋ​កម្ពុជា ១៣ ៥១០ ២៨៥​ នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ដែល​រដ្ឋាភិបាល​បាន​ប្រឹប្រែង​រៀបចំកន្លង​ប៉ុន្មាន​ខែ​មកនេះ។

តួលេខ​អ្នកចាក់វ៉ាក់សាំង​ជាង ១៣ លាន​នាក់​នេះស្មើនឹង ​៨៤,៤៤​ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ​១៦​លាន​នាក់ ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ចំនួន​ ៩ ៩២៣ ៥១៧​នាក់ កុមារ​និង​យុវវ័យ​អាយុ​ពី​ ១២ ​ដល់​ក្រោម​ ១៨​ ឆ្នាំ​ចំនួន​១ ៧៦៨ ២៩២​នាក់ និង​​កុមារ​អាយុ​ពី​ ៦ ​ដល់​ក្រោម ​១២​ឆ្នាំ​ចំនួន ​១ ៨១៨ ៤៧៦​នាក់​។

​របាយការណ៍​ដដែល​បញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​មក​ទទួល​ការចាក់​វ៉ាក់សាំង​សរុប​ចំនួន​១៣,៥៨៣,២៣០​នាក់ ក្នុងនោះ​មាន​១៣,៥១០,២៨៥​នាក់​បាន​ទទួល​ការចាក់​វ៉ាក់សាំង និង​ប្រជាពលរដ្ឋ​ចំនួន​៧២,៩៤៥​នាក់ ត្រូវបាន​គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ឡើយ ដោយសារ​បញ្ហា​សុខភាព​។​

ដោយ​ឡែក​សម្រាប់​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី​២​មាន​ចំនួន​ ១១ ៧២៤ ៣៦១​នាក់ និង​អ្នក​ចាក់​ដូសទី​៣ ឬ​ដូស​ជំរុញ​មានចំនួន​ ៩៨១ ០៣១​នាក់​៕

Loading...