រំលឹក​ម្តងទៀត! ​គ្មាន​​បណ្ណចាក់វ៉ាក់សាំង​កូវីដ ១៩ កុំ​សង្ឃឹម​បាន​ចូល​ទីតាំង​ទាំង​នេះ​​​ទូទាំង​ក្រុង​ភ្នំពេញ

97

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ជា​ថ្មី​ថា​រាល់ការ​ចេញចូលគ្រឹះ​ស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​ដ្ឋាន​នា​នា ក្នុង​រាជធានី​ភ្នំពេញ ដាច់ខាត​ត្រូវ​បង្ហាញ​បណ្ណចាក់វ៉ាក់សាំង​ឬ​លិខិត​បញ្ជាក់អំពីការ​ចាក់វ៉ាក់សាំង​ ដើម្បី​ទប់ស្កាត់ការ​ឆ្លង​រីករាលដាល​នៃវីរុស​កូវីដ ១៩។

អភិបាល​រាជធានីភ្នំពេញ​ ថ្លែង​ដូច្នេះ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ០៥កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០២១ នេះ តាម​ប្រព័ន្ធ​ Zoom។ កិច្ច​ប្រជុំអនឡាញ​នោះ ពិភាក្សា​ពី​ការ​រឹត​បន្តឹង​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី លេខ ០២៧/២១ សណន ស្ដីពី​ការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ ឬបណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឬ​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ រាល់​ពេល​ចេញ​-ចូលគ្រឹះ​ស្ថាន​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​ដ្ឋាន​នា​នា ក្នុង​រាជធានី​ភ្នំពេញ ដោយ​​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​គ្រប់ៗគ្នា និង​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ធានា​ឱ្យ​បាន​​ប្រសិទ្ធភាព​ខ្ពស់ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​ក្នុង​រាជធានី​ភ្នំពេញ៕

Loading...